ប្រវត្តិសង្ខេបអង្គការ HEDC
Last Update Monday, January 15, 2018

ទស្សនវិស័យរបស់អង្គការHEDCអន្តរជាតិ

កម្ពុជាជាប្រជាជាតិមួយដែលប្រកបដោយមោទនភាព សន្តិភាព និងភាពសម្បូររុងរឿង

កម្ពុជាជាប្រជាជាតិមួយដែលប្រកបដោយមោទនភាព សន្តិភាព និងភាពសម្បូរ​រុងរឿង រស់នៅក្នុងភាពសុខដុមជាមួយភពផែនដីនិងប្រទេសជិតខាង ជាទីកន្លែងដែលភាពថ្លៃថ្នូរ សេរីភាព និងសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ត្រូវបានការពារនិងគាំទ្រ​ដោយច្បាប់របស់ប្រទេស ហើយសក្តានុពលរបស់មនុស្សនិងសមិទ្ធផលទាំងឡាយត្រូវបានទទួលស្គាល់ គាំទ្រ និងផ្តល់តម្លៃដោយអ្នកដឹកនាំគ្រប់
វិស័យ ដែលធ្វើឲ្យប្រទេសនេះមានស្តង់ដានៃការរស់នៅខ្ពស់ និង ជាកន្លែងដែលចង់រស់នៅជាទី បំផុតនៅលើពិភពលាក។


បេសកកម្មរបស់អង្គការHEDC អន្តរជាតិ

កសាងភាពជាអ្នកដឹកនាំសម្រាប់អនាគត

ពង្រឹងអំណាចបុរស ស្រ្តី និងកុមារនៅគ្រប់កម្រិតទាំងអស់ក្នុងសង្គម ដោយដឹកនាំប្រកបដោយប្រសិទ្ធភាពនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធផលលើ​ការចម្រើនលូតលាស់និង​អភិវឌ្ឍផ្ទាល់ខ្លួន, ស្ថាប័ន និងប្រទេសជាតិ។

គុណតម្លៃរបស់អង្គការHEDCអន្តរជាតិ

អង្គការHEDCអន្តរជាតិប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មយ៉ាងម៉ឺងម៉ាត់ដល់ប្រជាពលរដ្ឋដោយផ្អែកលើគោលការណ៍ទាំងប្រាំនៃក្រិត្យក្រមអភិបាលកិច្ចសាកល ដូចខាងក្រោមៈ

ការផ្លាស់ប្តូរ  អង្គការHEDCអន្តរជាតិប្តេជ្ញាចិត្តផ្តល់សុក្រឹតភាពនិងបន្តកែលំអរឲ្យប្រសើរឡើងនូវគ្រប់ផ្នែកទាំងឡាយនៃសេវាកម្មបណ្តុះបណ្តាលនិងអភិវឌ្ឍ។

 

ភាពផ្សេងៗគ្នា - អង្គការHEDCអន្តរជាតិជាអង្គការដែលផ្តល់ឱកាសស្មើៗគ្នា គោរពភាពថ្លៃថ្នូររបស់មនុស្ស និងផ្តល់សេវាកម្មដល់បុគ្គលនិងសហគមន៍ដោយមិនគិតពីយេនឌ័រ ជនជាតិ សាសនា រឺសង្គម សេដ្ឋកិច្ច និងបញ្ហាផ្នែករាងកាយ។

 

ឯកភាព- ជោគជ័យរបស់អង្គការHEDCអន្តរជាតិត្រូវបានកសាងឡើងដោយភាពស្មោះត្រង់និងចំណងទាក់ទងយូរអង្វែងដែលទទួលបានពីការផ្តល់សេវាកម្មដ៏សុក្រឹត ប្រកបដោយទំនុកចិត្ត និងក្តីគោរព។

ការត្រួតបញ្ជាលើខ្លួនឯង  អង្គការHEDCអន្តរជាតិលើកកំពស់ការពង្រឹងចំណងទាក់ទងរវាងមនុស្ស-ផែនដី ផ្តោតលើមនុស្សមុនប្រាក់ចំណេញ និងតម្កល់នូវសុច្ចរិតភាពខ្ពស់ជាងផលប្រយោជន៍និងអ្វីៗទាំងអស់។

 

ការរីករាលដាល  អង្គការHEDCអន្តរជាតិជឿជាក់លើសក្តានុពលនិងកម្លាំងចិត្តរបស់មនុស្ស និងអភិវឌ្ឍស្ត្រីនិងបុរសជំនាន់ក្រោយឲ្យក្លាយជាអ្នកដឹកនាំដែលឈានមុខគេសម្រាប់អនាគត។

 
(Add a comment and Share on your Facebook)